Header Ads

ហេតុអ្វីត្រូវទទួលទានទឹកដូង



តាមពិតទៅតើអ្នកដឹងទេពាក្យថាដូងគឺនិយាយត្រឡប់ទៅសតវត្សទី16។វាកើតចេញមកពីពាក្យCocoរបស់ប្រទេសអេស្ប៉ាញនិងព័រទុយហ្គាល់ដែលមានន័យថាស្នាមញញឹម។អ្នកស្រាវជ្រាវជាច្រើនបានបញ្ជាក់ថាដូងទំនងជាមានកំណើតនៅប្រទេសម៉ាឡេស៊ីហើយអ្នកផ្សេងគិតថានៅភាគខាងលិចនៃទ្វីបអាមេរិកខាងត្បូង។ជាច្រើន ស វ មកហើយប្រជាជនក្នុងតំបន់ត្រូពិចបានដឹងពីសារៈប្រយោជន៏របស់ទឹកដូងចំពោះសុខភាពថាដូងហ្នឹងជាកញ្ចប់នៃសាធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុរ៉ែសំខាន់ៗផ្សេងទៀត។បើនិយាយអោយចំទៅដូងពិសេសរឿងបង្គ្រប់ជាតិទឹកក្នុងខ្លួនអស់កំលាំងហើយល្អសំរាប់អ្នកលេងកីឡាទៀតព្រោះថាក្នុងទឹកដូងនេះវាផ្តល់នូវជាតិរ៉ែសំខាន់ៗច្រើនណាស់ខ្លាំងជាងភេសជ្ជៈប៉ូវកំលាំងទៀត។មួយទៀតអ្នកស្រវឹងស្រាហើយក្រោកពីគេងធីងធោងឈឺក្បាលទឹកដូងនេះហើយជាអ្នកបន្សាបអាការៈទាំងនេះ។គួរតែប្តូរពីការប្រើថ្នាំឬភេសជ្ជៈកំប៉ុងមកទទួលទានទឹកដូងធម្មជាតិវិញល្អជាងណា។អ្នកមានបញ្ហាគ្រួសក្នុងតំរងនោមឬមានបញ្ហាផ្លុវទឹកនោមទឹកដូងល្អបំផុតហើយ។តាមពិតទៅនៅមានប្រយោជន៏ផ្សេងទៀត..

No comments:

Powered by Blogger.